Flash iPhone ជំនាន់ថ្មី ដោះស្រាយបញ្ហា Storage
មិនថាតែអ្នកប្រើប្រាស់ iPhone 16GB នេាះទេ សូម្បីតែអ្នកប្រើ 64GB ពេលខ្លះក៏អាចខ្វះ memory សម្រាប់ផ្ទុកទិន្នន័យផងដែរ ។ ប្រសិនបើលោកអ្នកមានចំណូលចិត្តខាងថតវីដេអូ ឬរូបភាពចូលរក្សាទុកក្នុងទូរស័ព្ទ ហើយពេលថតថ្មីម្តងៗ ត្រូវសម្រេចចិត្តយ៉ាងពិបាកថា គួរលុបមួយណា ចោលមួយណា!? ឥឡូវនេះជាមួយ Flash iPhone ជំនាន់ថ្មីពី SanDisk ម៉ូឌែល iXpand v2 អាចពង្រីក storage iPhone លោកអ្នកបានដល់ 128GB ដោយងាយស្រួលជាទីបំផុត ។
មុខងារពិសេស និងការធានាគុណភាព
iXpand កាលពីជំនាន់មុន មានរូបរាងធំបន្តិច និងចំណាយថាមពលថ្មពី iPhone រាងច្រើនបង្គួរ ប៉ុន្តែមកដល់ជំនាន់ថ្មីនេះ ជាមួយនឹងរូបរាងប្លែក ទំនើប និងអាចប្រើជាមួយ Case iPhone ជាច្រើនប្រភេទបានផងដែរ ។ តាំងពីជំនាន់ដំបូង iXpand របស់ SanDisk បានទិញអាជ្ញាប័ណ្ណ chip MFi ពី Apple ដែលប្រាកដថា Flash iPhone មួយនេះ នឹងមិនប៉ះពាល់ដល់ Lightning port របស់ iPhone iPad លោកអ្នកឡើយ ។
បើនិយាយពីមុខងារចម្លង និងល្បឿនវិញនេាះ អាចនិយាយថា iXpand នឹងមិនធ្វើឲ្យលោកអ្នកធ្នើសចិត្តបន្តិចឡើយ ព្រេាះវាអាច Copy រូបភាព និងវីដេអូប្រហែល ២០០០រូប ចំណាយពេលតិចជាង ៥នាទី (សាកល្បងរួច – អាស្រ័យទំហំជាក់ស្តែង) ។ លើសពីនេះទៀត iXpand ក៏ភ្ជាប់ជាមួយមុខងារ Auto Backup ទាំងរូបភាព និងវីដេអូ ព្រមជាមួយ Contact បានផងដែរ ។
ប្រភពដេីម ចុចទីនេះ
Post a Comment