បែកធ្លាយរូបរាង GALAXY S9 និង SAMSUNG GALAXY S9+

យ៉ាងហោចណាស់ ក៍នៅសល់ពេលប្រហែលជាង ២ ឬ ៣ ខែទៀតដែរ មុនពេលដែលក្រុមហ៊ុន Samsung នឹងធ្វើការបញ្ចេញលក់ដល់សាធារណៈជន នូវទូរស័ព្ទ Samsung Galaxy S9 របស់ខ្លួន ប៉ុន្ដែមិនទាន់ដល់ពេលនោះនៅឡើយទេ ស្រាប់តែមានពាក្យចចាមអារាមអំពីរូបរាងរបស់ទូរស័ព្ទ Samsung Galaxy S9។

មានក្រុមមនុស្សមួយចំនួនបានអះអាងថា ឃើញមានគេបង្ហាញ Samsung Galaxy S9 និង Galaxy S9+ នៅតាម online ។ បើតាមអត្ថបទដែលបានបង្ហោះដោយ @OnLeaks, 91mobiles, និង MySmartPrice រូបភាពដែលគេបានបង្កើតដោយកម្មវិធី CAD នេះមិនមែនជារូបភាពផ្លូវការ ដែលរចនាឡើងដោយក្រុមហ៊ុន Samsung នោះទេ។
ដំបូងយើងសនិដ្ឋានថា ការរចនារបស់ Galaxy S9 វាមិនខុសគ្នាឆ្ងាយពី Galaxy S8 ទេ។ វាមាន Infinity Display ជាមួយនឹង bezels រាងស្លីម និង គែមមានរាងកោង មានរន្ធ USB-C និងទំហំ headphone jack 3.5mm នៅផ្នែកខាងក្រោមទូរស័ព្ទ នៅផ្នែកខាងស្ដាំមាន ប៊ូតុង power/lock និងផ្នែកខាងឆ្វែងមានប៊ូតុង Bixby ។
មានចំណុចដែលគួរកត់សម្គាល់មួយនៅផ្នែកខាងក្រោយនៃ Galaxy S9។ ក្រុមហ៊ុន Samsung បានផ្លាស់ប្ដូរ fingerprint reader ដែលឋិតនៅផ្នែកខាងស្ដាំនៃ Rear Camera នៃ Galaxy S8 ទៅផ្នែកខាងក្រោមនៃ Rear Camera នៅលើ Galaxy S9 ដែលវាបង្ករភាពងាយស្រួល ក្នុងការប្រើក្រយៅដៃដើម្បីដោះសោរ។
credit by: www.bondomit.com
Post a Comment